កិច្ចប្រជុំឆ្លងរបាយការណ៍នព្វមាស ឆ្នាំ២០១៨ ឆ្លងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០១៨ និងទិសដៅអនុវត្តការងារបន្តរបស់រដ្ឋបាលខេត្តមណ្ឌលគិរី


មណ្ឌលគិរី​ ៖​ ថ្ងៃព្រហស្បត្តិ៍ ១ រោច ខែ អស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៨ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតី ក្នុងការដឹកនាំកិច្ចប្រជុំកិច្ចប្រជុំឆ្លងរបាយការណ៍នព្វមាស ឆ្នាំ២០១៨ ឆ្លងរបាយការណ៍ ប្រចាំខែតុលា ឆ្នាំ២០១៨ និងទិសដៅអនុវត្តការងារបន្តរបស់រដ្ឋបាល ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង០៥ក្នុងខេត្ត នាយកទីចាត់ការ និងអង្គភាព ចំណុះរដ្ឋបាល និងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកព្រំដែនទ្វេភាគីទាំងបីដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត ។