វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី នៅក្រុងសែនមនោរម្យ


មណ្ឌលគិរី​ ៖​ ថ្ងៃអង្គារ៍ ៦កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨​

ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្ត​ បានអញ្ជើញជាអធិបតី​ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ថ្នាក់ក្រុង/ស្រុក ឆ្នាំទី៥ អាណត្តិទី២ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរក្រុង និងប្រជាពលរដ្ឋប្រមាណជិត២០០នាក់​ ពិធីនេះបានប្រព្រឹត្តិទៅនៅសួរច្បារសែនមនោរម្យ ។