សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនពលរដ្ឋជាង១០០០គ្រួសារនៅស្រុកកែវសីមា


មណ្ឌលគិរីះ ថ្ងៃ៧កើត ខែកត្តិក ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំសមាជិក សមាជិកា មន្ត្រី បុគ្គលិកកាកបាទក្រហមកម្ពុជា អមដំណើរដោយឯកឧត្តមជំនួយការផ្ទាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសមាជិក សមាជិកា អនុសាខាស្រុក បានជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាដល់ប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន ១,៣៥៨គ្រួសារ ដែលមកពីបណ្តាឃុំចំនួនបី គឺឃុំស្រែខ្ទុម ឃុំស្រែឈូក និងឃុំស្រែព្រះ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ពិធីនេះបានធ្វើឡើងនៅទីលានបាល់ទាត់ ក្រោយវិហារឥស្លាម ស្ថិតនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី​ ។