ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី បានដឹកនាំមន្រ្តីរាជការ និងប្រជាពលរដ្ឋជាង២ពាន់នាក់ ចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា នៅស្រុកស្នូល ខេត្តក្រចេះ


មណ្ឌលគិរីះ ថ្ងៃអាទិត្យ​ ១០រោច​ ខែកត្តិក​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨​ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្រ្តីរាជការ និងប្រជាពលរដ្ឋខេត្តមណ្ឌលគិរីប្រមាណជាង២ពាន់នាក់ បានចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោកជំទាវ ដែលប្រព្រឹត្តទៅនៅវិមានអនុស្សាវរីយ៍២ធ្នូ ក្នុងភូមិសាស្រ្តទឹកដីភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។