កិច្ចប្រជុំបូកសរុបលទ្ធផលបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦


មណ្ឌលគិរី៖​ ថ្ងៃសុក្រ ១៥រោច ខែកក្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងប្រធានគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដោយមានការចូលរួមពីប្រធានសាខា​ អនុប្រធានសាខាគណបក្សជុំវិញខេត្ត​ និងប្រធាន អនុប្រធានគណបក្ស​ក្រុង​ ស្រុក​ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។