មណ្ឌលគិរី ៖ ថ្ងៃ សុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីផ្តល់ពូជគោចំនួន០៨ ក្បាល ស្មើនឹង ០៨ គ្រួសារ ការចាក់វ៉ាក់សាំងការពារជំងឺសត្វគោ បានចំនួន ៣១៥ ក្បាល និងបានចែក កាតាប ថ្នាំព្យាបាល ធុងទឹកកក និងឯកសារដល់ភ្នាក់សុខភាពសត្វភូមិចំនួន០៥នាក់ អមដំណើរដោយ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរស្រុក ឃុំ និងមេភូមិ ស្ថិតនៅឃុំអរបួនលើ ស្រុកកោះញែក ៕