មណ្ឌលគិរី ៖ ថ្ងៃពុធ ១១រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាល នៃគណ:អភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៥៦ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី៥ អាណត្តិទី២ ព្រមទាំង អស់លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបី អភិបាល អភិបាលរង ក្រុង/ស្រុក ទាំង៥ ដែលប្រព្រឹត្តទៅនៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត។