កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១ អាណត្តិទីV របស់គណបក្សប្រជាជនកម្ពុជា


មណ្ឌលគិរី ៖ ថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨​ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១ អាណត្តិទីV របស់គណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈអចិន្រ្តៃយ៍គណបក្សខេត្ត ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធាន នឹងសមាជិក អនុសាខាចំណុះសាលាខេត្ត គណបក្សក្រុង/ស្រុក និងមាជិកសាខាបក្សប្រមាណជា២០០នាក់ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត។