មណ្ឌលគិរី ៖ ថ្ងៃអាទិត្យ ៨កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រារព្ធខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧មករា១៩៧៩-៧មករា២០១៩ ដោយមានការចូលរួមពីមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី សហភាពសម្ព័នយុវជនកម្ពុជា យុវជនស្រលាញ់សន្តិភាព យុវជនកាយារិទ្ធ សិស្ស ប្រជាពលរដ្ឋនៅក្រុងសែនមនោរម្យ និងប្រតិភូមកពីខេត្តដាក់ឡាក់ ខេត្តដាក់ណុង ខេត្តប៊ិញហ្វឿក នៃសាធារណ:រដ្ឋសង្គមនិយមវៀតណាម ដែលមានអ្នកចូលរួមសរុប ២.០០០នាក់ ពិធីនេះបានប្រព្រឹត្តទៅនៅក្រុងសែននោរម្យ ខេត្តមណ្ឌលគិរី ។